លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ភ្នំព្រះរាជទ្រព្យ
ខេត្តកណ្តាល៖ នាសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព និងចូលរួមក្នុងពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្មែរ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ក្នុងពិធីបុណ្យដ៏ប្រពៃថ្លៃថ្លានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឪពុក អ្នកម្តាយ សហការី ព្រមទាំងកូនៗសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ដោយមនោសញ្ចេតនាជ្រះថ្លា និងក្តីសទ្ឋាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។
ពិធីនេះបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីសាសនា ដើមី្បឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាតិកាទាំងប្រាំពីរសណ្ដាន ព្រមទាំងវីរជនកម្ពុជាដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ និងដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងរីកចម្រើនតរៀងទៅ។
នារសៀលថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា និងបត្តិទានគាថា សំដៅផ្សព្វផ្សាយមេត្តាធម៌ផងដែរ ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក វីរកងទ័ពកម្ពុជាគ្រប់ៗគ្នាដែលកំពុងឈរជើងការពារទឹកដី ឱ្យជួបតែសេចក្តីសុខសុភមង្គល ជាពិសេសធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាព។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




































No comments:
Post a Comment