ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សខេត្តព្រៃវែង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សខេត្តព្រៃវែង

 


ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សខេត្តព្រៃវែង


​ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា របស់យុវជនគណបក្សខេត្តហើយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានយុវជនគណបក្សខេត្ត, ក្រុមគ្រូឧទ្ទេស, គ្រូជំនួយ, ប្រធានយុវជនគណបក្សក្រុង-ស្រុក, ប្រធានសកម្មជនយុវជនមន្ទីរ-អង្គភាពជុំវិញខេត្ត, សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត ព្រមទាំងក្រុមគ្រូបង្រៀនជំនាញរដ្ឋបាលលើកុំព្យូទ័រ និងកាត់តវីដេអូ សរុបចំនួន ៦៣ រូប។

​កិច្ចប្រជុំផ្តោតសំខាន់លើការពិនិត្យ វាយតម្លៃសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី៣ កន្លងមក ព្រមទាំងការផ្លាស់ប្តូរមតិយោបល់ ដើម្បីកំណត់ទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តក្នុងខែតុលា សំដៅពង្រឹងប្រសិទ្ធភាពការងារ និងសមត្ថភាពរបស់យុវជនគណបក្សក្នុងខេត្តឱ្យកាន់តែរឹងមាំបន្ថែមទៀត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន

































No comments:

Post a Comment

Pages