ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសល នាឱកាសព្រះរាជពិធីបុណ្យកាន់បិណ្ឌទី១៣ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសល នាឱកាសព្រះរាជពិធីបុណ្យកាន់បិណ្ឌទី១៣

 


ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសល នាឱកាសព្រះរាជពិធីបុណ្យកាន់បិណ្ឌទី១៣


​រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គបានស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសល នាឱកាសព្រះរាជពិធីបុណ្យកាន់បិណ្ឌទី១៣ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។

​ក្នុងព្រះរាជពិធីបុណ្យទានដ៏ឧត្ដុង្គឧត្ដមនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នជាតិ ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ និងបរិស័ទយ៉ាងច្រើនកុះករ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យប្រារព្ធបទកិច្ចនានាតាមប្រពៃណីព្រះពុទ្ធសាសនា និងព្រះរាជពិធីបុរាណ ដោយបានប្រគេនភត្តាហារ និងគ្រឿងបរិក្ខារផ្សេងៗ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសព្រះរាជកុសលជូនចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានសាងគុណូបការៈយ៉ាងធំធេងជូនជាតិមាតុភូមិ។

​ព្រះរាជសកម្មភាពដ៏ខ្ពង់ខ្ពស់នេះ មិនត្រឹមតែជាការបំពេញព្រះរាជកុសលតាមរាជប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ប្រពៃក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរុងរឿង និងស្ថិតស្ថេរចីរកាលនៅក្នុងសង្គមជាតិខ្មែរ។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន








No comments:

Post a Comment

Pages