ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តបារាយណ៍
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រតិភូរដ្ឋបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តបារាយណ៍ ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានរួមគ្នារៀបចំចង្ហាន់ បច្ច័យ និងភេសជ្ជៈ វេរប្រកេនទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំប្រាំពីរ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ពិធីនេះមិនត្រឹមតែជាការបំពេញកុសលតាមបែបព្រះពុទ្ធសាសនាតណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការទ្រទ្រង់ និងថែរក្សាវប្បធម៌ ប្រពៃណីជាតិឱ្យបានគង់វង្ស និងស្រស់បំព្រងជានិច្ច៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:
Post a Comment