លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ដឹកនាំគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ខាន់ ម៉ណេរ រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ដឹកនាំគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ខាន់ ម៉ណេរ រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន



 លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ដឹកនាំគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ខាន់ ម៉ណេរ រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន


ខេត្តបាត់ដំបង៖រសៀលថ្ងៃទី៤ខែតុលា ឆ្នាំ២០២៦ នេះ  លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនឌស្នងការដ្ឋាននគរ បា លខេត្តបាត់ដំបងដឹកនាំគណៈប្រ តិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯក ឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលឯកឧត្តមបានទទួល មរណ ភាពកាលពីថ្ងៃសុក្រ ៦រោច ខែភទ្រ បទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦វេលាម៉ោង ០០:៤៨នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ និងកំពុងតម្កល់ធ្វើបុណ្យតាមគន្លងប្រណៃណីនៅគេហដ្ឋានរបស់សពស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។

ក្នុងបរិយាកាសប្រកបដោយក្តីក្តុកក្តួលរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីចាច់រក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ខាន់ ម៉ាណេរ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕អត្ថបទស្នងការដ្ឋាននគតបាលខេត្តបាត់ដំបង























No comments:

Post a Comment

Pages