ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តឧណ្ណាលោម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្មែរ នៅវត្តឧណ្ណាលោម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមអភិសន្តិបណ្ឌិត លោកជំទាវ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ និងវេរភត្តាហារ បច្ច័យ ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ ទក្ខិណានុប្បទាន ថ្វាយជូនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាតិកាទាំងប្រាំពីរសណ្ដាន ព្រមទាំងបុព្វបុរសស្នេហាជាតិទាំងអស់ ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ការចូលរួមក្នុងពិធីកាន់បិណ្ឌនេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចក្នុងនាមជាពុទ្ធសាសនិកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញពីការចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិឱ្យបានគង់វង្ស និងរីកចម្រើនជាភិយ្យោភាពតទៅមុខទៀត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន














































No comments:
Post a Comment