សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាំយកអង្ករជាង ២០តោន ប្រគេនដល់វត្តអារាមខ្វះខាតចំនួន ៦៨ ក្នុងខេត្តតាកែវ
តាកែវ៖ នាថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ ទេយ្យទានដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃគង់នៅតាមវត្តអារាមដែលកំពុងជួបប្រទះការខ្វះខាតចំនួន ៦៨ វត្ត នៅក្នុងខេត្តតាកែវ។
ពិធីប្រគល់ និងទទួលទេយ្យទាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប នៅវត្តលឹមពូលស្យារាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
អំណោយទេយ្យទានដែលបានប្រគេននាឱកាសនោះ រួមមានអង្ករសរុបចំនួនជាង ២០តោន ដើម្បីសម្រួលដល់ការចង្ហាន់របស់ព្រះសង្ឃ និងជួយរំលែកទុក្ខធុរៈរបស់វត្តអារាមដែលជួបការលំបាកនាពេលបច្ចុប្បន្ន។
សកម្មភាពក្នុងពិធីនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះវិស័យពុទ្ធចក្រ និងការទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំតទៅមុខទៀត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



















No comments:
Post a Comment