ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រតិភូ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តតុំ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រតិភូ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តតុំ

 


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រតិភូ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តតុំ


​ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅនៅវត្តតុំ ស្ថិតក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-សាខាជំនាញជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តតុំយ៉ាងច្រើនកុះករ។

​នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ បានចូលរួមវេរភត្តាហារ ប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាសនៅវត្តតុំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន































No comments:

Post a Comment

Pages