ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៤៥០គ្រួសារ ក្នុងស្រុកសង្កែ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៤៥០គ្រួសារ ក្នុងស្រុកសង្កែ

 


ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៤៥០គ្រួសារ ក្នុងស្រុកសង្កែ


​ខេត្តបាត់ដំបង៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៤៥០គ្រួសារ មកពីឃុំវត្តតាមឹម និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

​ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងការអាណិតអាសូរជាពន់ពេកចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ។ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ និងមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ក្នុងគ្រាលំបាកនោះឡើយ។

​ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ពិសេសសុវត្ថិភាពកុមារតូចៗ និងមនុស្សចាស់ជរា ព្រមទាំងត្រូវថែរក្សាសុខភាពអនាម័យ រស់នៅស្អាត ហូបស្អាត ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗដែលកើតចេញពីទឹក។

​អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះ និងខ្វះខាតទាំង ៤៥០គ្រួសារ នាពេលនេះ រួមមានគ្រឿងឧបភោគ-បរិភោគចាំបាច់ប្រចាំថ្ងៃ ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយជីវភាពចំពោះមុខបានមួយកម្រិត។

​ប្រជាពលរដ្ឋដែលបានទទួលអំណោយបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងក្រុមការងារអាជ្ញាធរដែនដីដែលបានចុះយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្របានទាន់ពេលវេលា៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន







































No comments:

Post a Comment

Pages